អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកកោះញែកដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

ដោយ៖ប៊ូស្រា/
ខេត្តមណ្ឌលគិរី៖កាលពីព្រឹកថ្ងៃទី ១៥ ខែសីហានេះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានអញ្ជើញចុះត្រួតពិនិត្យ នូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងស្រុកកោះញែក ដែលនាពេលកន្លងមក បានរងការខូចខាត ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង។

ក្នុងការចុះត្រួតពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជំរុញ ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែកថា ការខូចខាតដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនៅទូទាំងស្រុកកោះញែក ។ ក្នុងឃុំណងឃីលឹក ទឹកហូរច្រោះផ្លូវកន្លែងលូ និងស្ពានប្រវែង៤៨០ម៉ែត្រ ស្ពានដែកម៉ាឡេអូជីមាតហូរច្រោះសងខាងប្រវែង២០ម៉ែត្រ បើុងបាត់ស្ពានដៃអូប្រវែង៣,៥ ម៉ែត្រចំនួន០២កន្លែង ប៉ះពាល់ដល់សន្ទូងស្រូវពង្រោះចំនួន៤៧២ហិកតា ដំឡូងមី ស្វាយចន្ទី ពោត និងសណ្ដែកចំនួន១៥០ហិកតា ងាប់គោចំនួន២ក្បាល នឹងបាត់អស់ចំនួន០៤ក្បាល ជ្រូកងាប់ចំនួន១ក្បាល និងបាត់អស់ចំនួន២០ក្បាល បាត់ទូកអស់ចំនួន០២គ្រឿង និងប៉ើងខ្ទមស្រែចំនួន០៣ខ្នង។

ចំណែកនៅក្នុងឃុំសុខសាន្ត ទឹកជំនន់ហូរដាច់ផ្លូវនៅភូមិកញ្ជ័រចំនួន២កន្លែងសរុបប្រវែង៥០០ ម៉ែត្រ និងហូរច្រោះលូប្រអប់ចំនួន០១កន្លែងនៅភូមិជីក្លប៕

 

មតិ