កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បន្តនាំយកអំណោយសង្រ្គោះបន្ទាន់ ចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

ដោយ៖ប៊ូស្រា/
ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២៧៦ គ្រួសារ
រស់នៅក្នុងភូមិកោះម្យើលលើ និងកោះម្យើលក្រោម ឃុំណងឃិលឹក ស្រុកកោះញ៉ែក បានទទួលអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៩។

នាឱកាសនោះលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

បន្ទាប់មកលោក ស្វាយ សំអ៊ាង ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពកូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក ហើយពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារកសិកម្មឡើងវិញ។

ក្រោយមកទៀតលោក ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយសម្រួលការធ្វើដំណើរទៅមកមានលក្ខណៈងាយស្រួល។

សូមបញ្ជាក់ថាអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៤៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

បន្ទាប់មកឯកឧត្តម ស្វាយ សំអ៊ាង ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពកូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក ហើយពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារកសិកម្មឡើងវិញ។

ក្រោយមកទៀតឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយសម្រួលការធ្វើដំណើរទៅមកមានលក្ខណៈងាយស្រួល។

សូមបញ្ជាក់ថាអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៤៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕

 

មតិ