មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបាន ជយ័លាភីលេខ១ ពីរាជរដ្ឋាភិបាល កម្ពុជា

ខេត្តកោះកុង/មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលជ័យលាភីលេខ១លើសេវាបម្រើសុខភាពពលរដ្ឋ ក្នុងនោះមន្ទីរសុខាភិបាលខេត្តកោះកុង ក៍បានរៀបចំដង្ហែរជ័យលាភី ដែល ទទួលស្គាល់ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរង មន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។

មន្ត្រីថ្លែងថាមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលជ័យលាភីលេខ១ លើការបម្រើសេវាសាធារណៈ ការព្យាបាល អនាម័យបរិស្ថាន និងក្រមសីលធម៌របស់ក្រុមពេទ្យ។

លោកវេជ្ជៈបណ្ឌិត ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា មុននឹងទទួលបានជ័យលាភីនេះ មន្ទីរពេទ្យរួមនិងក្រុមលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកទាំងអស់ បានធ្វើបម្រើពលរដ្ឋ ដោយមិនគិតពីភាពលំបាក គ្រប់នាទី។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការទទួលជ័យលាភីនេះ មិនមែនមកពីបុគ្គលម្នាក់ទេ គឺបានមកពីការចូលរួមពីបុគ្គលិកមន្ទីរពេទ្យ និងប្រជាពលរដ្ឋ ហើយនិងការមើលឃើញនូវភាពជាក់ស្តែង ក្នុងបំរើសេវាសាធារណៈ និងការព្យាបាលរបស់ក្រុមលោកគ្រូពេទ្យទាំងអស់ និងក្រោមការដឹកនាំរបស់មន្ទីរសុខាភិបាលខេត្ត។

លោកជំទាវមិថុនា ភូថង អភិបាលខេត្ត កោះកុងមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹងនាំខេត្ត និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត លោកជំទាវមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស ក្នុងការវាយតម្លៃពីរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល។

លោកជំទាវអភិបាលខេត្តក៍បានផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមនូវថវិកាមួយចំនួនជូនមន្ទីរពេទ្យខេត្តនិងមណ្ឌលសុខភាពស្រុកខ្លះទៀតផងដែរ៕

 

 

មតិ