ជនជាតិចិន ១២៧នាក់ពាក់ពន្ធ័បទល្មើសជំរិតទារប្រាក់តាម ប្រពន្ធ័អីធើណែត នៅក្រុងព្រះសីហនុ

ដោយះវណ្ណះ
ខេត្តព្រះសីហនុ/ ជនសង្សយ័ជនជាតិចិន ដែលប្រព្រឹត្តបទល្មើសជាក្រុមសង្គមងងឹតចំនួន១២៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការតាមបង្ក្រាបបានជាបន្ដបន្ទាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអុិនធឺណែត (VOIP) ដែលពួកគេប្រព្រឹត្តនៅខេត្តព្រះសីហនុ។

ការចាប់ខ្លួនក្រុមជនសង្សយ័ជាជនជាតិចិនទាំងអស់នេះធ្វើឡើងនៅសង្កាត់មួយចំនួនក្នុង ក្រុងព្រះសីហនុ ដោយមានកិច្ចសហការពីនគរបាលជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលពីប្រទេសចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

ក្រោយពីការចាប់ខ្លួន ជនសង្សយ័ ត្រូវបានរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ថែមតាមនិតិវិធីរួចមក ជនសង្សយ័ទាំងអស់ ក៍បានបញ្ជូនបន្តទៅផ្នែកជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណាត់ការនេះ ទាំងមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទាំងអជ្ញាធររដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ជាការអនុវត្តន៍ច្បាប់របស់ប្រទេសកម្ពុជា ចំពោះជនបរទេសគ្រប់ជាតិសាសន៍ដែលចូលមកប្រទេសកម្ពុជា ប្រព្រឹត្តិអំពើល្មើសច្បាប់គឺត្រូវបង្ក្រាបដោយពុំមានការលើកលែងឡើយ៕

 

 

មតិ