ធ្វើតេស្តសារធាតុញៀននៅប៉ៃលិនរកឃើញយុវជនមានសារធាតិញៀន១១នាក់

ប៉ៃលិន : សមត្ថកិច្ចនគរបាលជំនាញចរាចរណ័ផ្លូវគោក សណ្តាប់ធ្នាប់ គ្រឿងញៀននិងនគរបាលក្រុង និងប៉ុស្តិ៍បានបើកយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើតេស្តសារធាតុញៀនប្រចាំថ្ងៃយប់ ហើយបានរកឃើញយុវជន ១១នាក់មានជាប់ពាក់ពន្ធ័ដារធាតុញៀន ។
សមត្ថកិច្ចនគរបាលអធិការដ្ឋានក្រុងប៉ៃលិនបានប្រាប់អោយដឹងថា÷ ការអនុវត្តផែនការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើតេស្តសារធាតុញៀននេះធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យុវជនដែលមានផ្ទុកសារធាតុញៀនឬញៀនថ្នាំញៀនសរុបចំនួន១១នាក់រួមមាន :
១.​ ឈ្មោះ​ចាន់​ ប៉ៃលិន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរកសិករ​ ។២.​ ឈ្មោះ​សេក​ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​មុខរបរកម្មករសំណង់ ។ ៣​.ឈ្មោះ​មិញ​ មុី​ ភេទប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ ។​ ៤.​ ឈ្មោះ​ដាន​ កាន​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ជាកសិករ ។ ៥.​ ឈ្មោះ​ជុំ​ ភក្ដី​​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរកសិករ ។ ៦​. ឈ្មោះ​ម៉ៅ​ អុីនាង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរកសិករ ។ ៧.​ ឈ្មោះ​រុន​ សារាយ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរកសិករ។
៨​. ឈ្មោះ​ហៃ​ ប៊ុនណា​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​កសិករ​ ៩​. ឈ្មោះ​នាង​ សាល​​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ។ ​ ១០​.ឈ្មោះ​សេង​ សុផានុត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុមុខរបរកសិករ និង១១.​ឈ្មោះ​ស៊ូន​ លីណា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរកសិករ ទាំងអស់គ្នារស់នៅស្រុកកំរៀង​​ ខេត្តបាត់ដំបង និងមួយចំនួនធំរស់នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំពោះយុវជនដែលរកឃើញសារធាតុញៀនខាងលើនេះត្រូវបានកម្លាំងត្រួតពិនិត្យរៀបចំសំណុំរឿងប្រគល់ទៅអោយការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដើម្បីអនុវត្តតាមនីតិវិធី៕

 

មតិ