ខ្លាំងមែន! ខឹងប្រពន្ធមិនហ៊ានហឹង្សាទេ តែទាញកាំភ្លើងច្នៃបាញ់ខ្លួនឯងធ្លាយពោះទៅចង្កេះ

ប៉ៃលិន/បុរសម្នាក់ផឹកស៊ីស្រវ៉ឹង ក៏កើតមានទំនាស់ក្នុងគ្រួសារក៏បង្ហាញនូវសារធាតុជោ បានទាញកាំភ្លើងកែឆ្នៃបាញ់ខ្លួនឯងបណ្តាលរបួសធ្លាយពីពោះមកចង្កេះ ។

ករណីនេះកើតឡើងត្រង់ចំណុចមុខចម្ការមួយក្នុងភូមិ/ខ្លុង សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិនកាលពីល្ងាចនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។.

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បានប្រាប់អោយដឹង: ជនបង្កដែលក្លាយជាជនរងគ្រោះខ្លួនឯងមានឈ្មោះ ចក់ តឿ ហៅផាត ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ សង្កាត់កន្លែងហេតុខាងលើ ។

ពលរដ្ឋរស់នៅក្បែរទីកើតហេតុបានអោយដឹងថា :បុរសឈ្មោះចក់ តឿ ជាមនុស្សស្លូតបូត មិនដែលមានរឿងជាមួយអ្នកជិតខាងណាទេ តែគាត់និងប្រពន្ធចូលចិត្តផឹកសុីហើយក៏កើតមានទំនាស់ហឹង្សារជារឿយៗជាមួយគ្នា ។

មិត្តភក្ត្រ ឬអ្នកភូមិមិនសូវហ៊ានផឹកស៊ីជាមួយប្តីប្រពន្ធខាងលើនេះឡើយ ។

ប្រភពបន្តថា : នៅថ្ងៃកើតហេតុរវាងប្តី ប្រពន្ធនេះបានផឹកស៊ីដូចសព្វមួយដងតែលើកនេះបុរសជាប្តីខឹងខ្លាំងជាងមុន ហើយបានទាញកាំភ្លើងប្រភេទឆ្នុកកែច្នៃបាញ់មកលើខ្លួនឯងបណ្តាលរងរបួសត្រង់ពោះហើយធ្លាយទៅផ្នែកចង្កេះខាងក្រោយ របួសធ្ងន់ ។

កម្លាំងការិយាល័យជំនាញព្រហ្មទ័ណ្ឌ កម្រឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក៏ដូចជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅបានចុះទៅពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ។

ចំណែកជនរងគ្រោះត្រូវបានកុមគ្រួសារនិងកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯខេត្តបាត់ដំបង ៕
 

មតិ