ឃាត់ខ្លួនបីនាក់ពីបទសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន

កំពតៈ ប៉ូលីសខេត្តកំពតបានឃាត់ខ្លួនយុវជនបីនាក់ក្នុងបទសង្ស័យជួញដូរ​ និង​ប្រេីប្រាស់គ្រឿងញៀន​នៅភូមិទ្វីខាងជេីង​ សង្កាត់​អណ្តូងខ្មែរ​ ក្រុងកំពត​ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាជនសង្ស័យទាងបីនាក់រួមមាន១.ឈ្មោះគឹម​ ចាន់ចាវ​ ភេទ​ប្រុស​ អាយុ​ ២៥ ឆ្នាំ​ មានទីលំនៅ​ភូមិក្រាំងគរ​ ឃុំ​ក្រាំងគរ​ ស្រុកត្រាំកក់​ ខេត្តតាកែវ​។ ​២.ឈ្មោះ​យឹម​ ព្រឹម​ ភេទ​ប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិ​ឫស្សី​ ឃុំបារាយណ៍​ ស្រុកដូនកែវ​ ខេត្ត​តាកែវ​ ។ ៣.ឈ្មោះ​ពួង​ ស្តេីង​ ភេទ​ប្រុស​ អាយុ​ ២១ ឆ្នាំ​ មានទីលំនៅភូមិបាក់ឡាំង​ ឃុំ​កន្សោមអក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង ។

ជនសង្ស័យទាំងបីនាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

 

 

មតិ