ផ្ទុះកន្លែងបញ្ចូលហ្គាសមួយនៅក្រុងសៀមរាបទាំងកណ្តាលថ្ងៃត្រង់

ខេត្តសៀមរាប៖ ទីតាំង បញ្ចូល ហ្គាស រថយន្ត ២៤ ម៉ោងមួយកន្លែង ត្រូវភ្លើងឆេះម៉ត់មួយប៉ប្រិចភ្នែក នៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ។

ហេតុការណ៍នេះបាន បង្កឱ្យមានការកកស្ទះ ពេញផ្លូវ និង ភ្ញាក់ផ្អើលពេញក្រុងសៀមរាប និងបានបណ្តាលឱ្យរបួសជនជាតិបរទេស ស្រីចំនួន២នាក់កំពុងជិះម៉ូតូតាមផ្លូវប៉ុន្តែពុំមានបង្កឱ្យបុគ្គលិកលក់និងតៃកុងឡានរងរបួសឡើយ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងមានរថយន្ត១គ្រឿងបានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏លឺសូរផ្ទុះ អណ្តាតភ្លើងឡើង ចេញពីក្នុងនោះ បណ្តាលឱ្យផ្ទះអ្នកជិតខាង រងការខូចខាត បែក កញ្ចក់ខ្ទេចនៅក្នុងផ្ទះ រួចក៏នាំគ្នា ជួយទាញស៊ីយោ បាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឱ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់ នាំគ្នា រត់យកឥវ៉ាន់ រៀងៗខ្លួនចេញពីផ្ទះ។

មកដល់រសៀលម៉ោង១៦ថ្ងៃដដែលនេះផងដែរ សមត្ថកិច្ចកំពុងតែនៅធ្វើការពន្លត់ដដែល ដោយឡែកការប្រើប្រាស់អស់ឡានទឹកចំនួនប៉ុន្មានគ្រឿង ក៏ដូចជាការខូតខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះគឺមិនទាន់បានដឹងនៅឡើយនោះទេ៕

 

 

មតិ