ថ្ងៃនេះ! ស្លាប់​៧​នាក់រងរបួស២២នាក់គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៣សីហា

​​ភ្នំពេញ​ ៖​ ថ្ងៃនេះ! គ្រោះថ្នាក់់ចរាចរណ៍ទូទាំងប្រទេសគិតពីម៉ោង២ថ្ងៃទី១២ដល់ម៉ោង២ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៩​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ២២​នាក់​(​ស្រី​៣​នាក់​) នេះយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។​

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,​ រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៩​នាក់ នៅ​ថ្ងៃទី​១៣ ខែសីហា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៣​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​១៣​ថ្ងៃ​នៃ​ខែសីហា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៦៦​នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ១៩៣​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១៣២​លើក ៕

 

មតិ