ឧត្តមសេនីយ៍ទោ ជួនណារិន្ទ ក្រៅពីការងារសន្តិសុខ ក៏មានការងារសង្គម ជាមួយពលរដ្ឋ ដ៏ច្រើនសន្ធឹកសន្ធាប់

ដោយះវណ្ណះ
ខេត្តព្រះសីហនុ /លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៣សីហា២០១៩ បានដឹកនាំមន្ត្រីនគរបាលចុះសួរសុខទុក្ខនិងឧបត្ថម្ភអំណោយជូនអ្នកជម្ងឺទូទៅដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងពេលដែលមន្ទីរពេទ្យកំពុងមានអ្នកជម្ងឺនៅសម្រាកព្យាបាលច្រើន។

លោកឧត្តមសេនីយ៏ទោស្នងការមានប្រសាសន៍ថា ក្រោយធូរស្រាលការងារ សហការជួយសង្គ្រោះពលរដ្ឋដែលជួបគ្រោះជំនន់ទឹកភ្លៀងទាំងក្នុងក្រុងព្រះសីហនុ និងទាំងនៅស្រុកព្រៃនប់ លោកក៍បានដឹកនាំមន្ត្រីនគរបាលខេត្ត ឆ្លៀតមកសួរសុខទុក្ខនិងស្វែងយល់ពីស្ថានភាពអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលច្រើនក្នុងមន្ទីរពេទ្យខេត្ត និងបានឧបត្ថម្ភអំណោយជាថវិកា ម្ហូបអាហារនិងសម្ភារៈប្រើប្រាស់ ជូនអ្នកជម្ងឺទាំងអស់ផងដែរ។

លោកវេជ្ជបណ្ឌិតសេង ណុងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុថ្លែងថាបច្ចុប្បន្នក្នុងមន្ទីរពេទ្យមានអ្នកជម្ងឺសរុបជាង២០០នាក់ និងបានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោស្នងការដែលបានចែករំលែកឧបត្ថម្ភជំនួយជូនអ្នកជម្ងឺក្នុងពេលនេះ៕

 

 

មតិ