ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងឃុំមេម៉ង់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

មណ្ឌលគិរី
ដោយះប៊ូស្រា/
ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋចំនួន៧១គ្រួសា ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៩នេះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាក់ក្របាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ទៅចែកជូនដល់ដៃគ្រួសាររងគ្រោះ។

នាឱកាសនោះលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ដោយសារមួយរយះពេលកន្លងមកនេះ នៅក្នុងខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នាតែម្តង ដែលធ្វើឱ្យស្រុកចំនួន០៣ ក្នុងខេត្តមណ្ឌលគិរី ដែលរងគ្រោះដោយសាជំនន់ទឹកភ្លៀង និងខូចខាតនៅផ្លូវ ស្ពាន និងផលដំណាំ តែទោះជាយ៉ាងណាមិនបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លោក ស្វាយ សំអ៊ាង បានបន្ថែមទៀតថា ការនាំយកអំណោយមនុស្សធម៌មកចែកជូននាពេលនេះ គឺចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំម៉េម៉ង់ចំនួន៧១គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដើម្បីជួយដោះស្រាយជីវភាពបានមួយកម្រិត ទោះបីអំណោយយកមកចែកជូននាថ្ងៃនេះ មិនច្រើនពិតមែនតែអាចជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាៗផងដែរ។

បន្ទាប់មកលោក ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវត្រៀមអន្តរាគមន៍ដល់ពលរដ្ឋដែលជួបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា ខណៈភ្លៀងនៅតែបន្តធ្លាក់ ជាពិសេសសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ នៅពេលមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ គេងក្នុងមុង ចៀសវាងកើតជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ និងជំងឺរាតត្បាតផ្សេងៗ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងឃុំម៉េម៉ង់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៧១គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន៕

 

មតិ