សាខាពន្ធដាខេត្តព្រះសីហនុ ប្រជុំពិភាក្សា ស្តីពីសិទ្ធិ និងកាតព្វកិច្ចពន្ធដា ដោយផ្តោតលើសហគ្រាសតូច និងមធ្យមក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ/សាខាពន្ធដារខេត្តព្រះសីហនុ បើក កិច្ចប្រជុំពិភាក្សា ស្តីពីសិទ្ធិ និងកាតព្វកិច្ចពន្ធដា ដល់សមាគមន៍វិនិយោគចិននៅខេត្តព្រះសីហនុ ដឹកនាំដោយលោកLIANG QING LIANG ប្រធានសមាគមចិនប្រចាំខេត្តព្រះសីហនុ កិច្ចប្រជុំដោយផ្តោតលើសហគ្រាសធុនតូច និងមធ្យមដែលបោះទីតាំងក្នុងខេត្តព្រះ សីហនុ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

តាមការបង្ហាញ ស្តីពីកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ -ត្រូវចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ -ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ពត៌មានតាមការតម្រូវ -បង់ពន្ធតាម កាលបរិច្ឆេទកំណត់ -កាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ និងឯកសារផ្សេង -បង្ហាញ ខ្លួនចំពោះរដ្ឋបាលសារពើពន្ធ ។

ដោយឡែកសិទ្ធិរបស់អ្នកជាប់ពន្ធ -ត្រូវទទួលបានការរក្សាទុកជាការ សម្ងាត់ -ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវ និងមានការជួយពន្យល់ណែនាំ -ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ -ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានមានប្រ សាសន៍ថា ការប្រជុំពិភាក្សានាពេល នេះ ក្នុងគោលបំណងឱ្យអាជីវករទាំងអស់ដែលបើកមុខរបររកស៊ីទទួលទាននៅខេត្តព្រះសីហនុ មាន ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគាត់ ក្នុងការចូលរួមកាតព្វ កិច្ចបង់ពន្ធជូនរដ្ឋ ជាពិសេសការផ្សព្វផ្សាយពីគោលបំណង នៃច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ជូនដលអាជីករ ពាណិជ្ជករបរទេសដែលមករកស៊ីទទួលទាននៅខេត្តព្រះសីហនុ ។

ដោយសារតែកន្លងមកមានបងប្អូនអាជីវករចិនដែលមករកស៊ីនៅខេត្តព្រះសីហនុបានមកចុះបញ្ជីជាបណ្ដើរៗនៅសា ខាពន្ធដារខេត្តព្រះសីហនុ ហើយថ្ងៃនេះ សាខាពន្ធដារ នឹងធ្វើការពន្យល់អំពីសិទ្ធិ និងកាតព្វកិច្ចបង់ ពន្ធ ដើម្បីកុំឱ្យពួកគាត់មានការយល់ច្រឡំអ្វីខ្លះដែលត្រូវបង់ពន្ធ និងអ្វីដែលមិនត្រូវបង់ពន្ធ ។
ក្នុងឱកាសនោះលោក សន ស៊ីផល ក៏បានសំណូមពរដល់ប្រធានសមាគមចិនប្រចាំខេត្តព្រះសីហនុ បន្តផ្សព្វផ្សាយដល់បងប្អូនអាជីវករចិន ដែលកំពុងមករកស៊ីទទួល ទាននៅខេត្តព្រះសីហនុ អញ្ជើញមកចុះបញ្ជីនៅសាខាពន្ធដារឲ្យបានគ្រប់គ្នា ចៀសវាងនៅពេលដែលមន្ត្រីពន្ធដារកឃើញថា មិនបានមកចុះបញ្ជីនៅសាខាពន្ធដា និងត្រូវផាកពិន័យ ៕

 

មតិ