ជនជាតិចិនប្រុស ស្រី ពីរនាក់ពាក់ពន្ធ័អំពើជួញដូរថ្នាំញៀនត្រូវចាប់ខ្លួននៅក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ព្រះសីហនុ/ ជនសង្សយ័ជនជាតិចិន២នាក់ពាក់ពន្ធ័អំពើជួញដូរចែកចាយគ្រឿងញៀនត្រូវបាន នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីម៉ោង៥ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ។

មន្ត្រីជំនាញបានប្រាប់ថា ជនសង្សយ័ មាន ១ ឈ្មោះ. Wu Yin ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន
២ ឈ្មោះ Chen Yuee ភេទស្រីអាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅខារ៉ាអូខេ ទីកន្លែងកំណើតប្រទេសចិន។

វត្ថុតាងដកហូតបានរួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន២ ប្រភេទ ក្នុងនោះមានម្សៅសរ ០៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទ CK HK ចំនួន០៦ កញ្ចប់និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

បើតាមនគរបាលបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញសាកសួរ ឈ្មោះ Wu Yin រួចរាល់ហើយក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួលដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន វេលាម៉ោង ៥.៣០ នាទីព្រឹកថ្ងៃដដែលស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បានរកឃើញវត្ថុតាងបន្ថែម រួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ (០១កញ្ចប់) កញ្ឆាក្រៀម០១ កញ្ចប់ទៀតផង។

ជនសង្សយ័ត្រូវបានបង្ករសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

 

 

 

មតិ