ប្តូរតំណែងនាយប៉ុស្តិ នគរបាលច្រកទ្វារ កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/មន្ត្រីនគរបាលច្រកទ្វារ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុអោយដឹងថា នៅព្រឹកថ្ងៃ១២សីហា២០១៩នេះ មានរៀបចំប្រកាសផ្លាស់ប្តូរតំណែងនាយប៉ុស្តិ នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ លោកវរសេនីយ៍ឯកកៅ សាណារ៉ា អោយទៅទទួលតំណែងថ្មីជានាយប៉ុស្តិនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុវិញ ជំនួសលោកវរសេនីយ៍ឯកអ៊ុក ឡុង ដែលប្តូរភារកិច្ចថ្មីទៅជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១។ ចំពោះតំណែងនាយប៉ុស្តិនគរបាលច្រកទ្វារ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុថ្មី គឺប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ឯកគង់ ឡងឌី ដែលផ្ទេរភារកិច្ចពី នាយរងប៉ុស្តិនគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ។
ការផ្លាស់ប្តូរតំណែងនេះ ធ្វើឡើងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ៕

 

 

មតិ