ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកពួក ចុះពិនិត្យមើលទួលថ្មពើងខាងត្បូង ដើម្បីការពារបុរាណដ្ឋាន

ខេត្តសៀមរាប÷ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកពួក ដឹកនាំដោយលោក ម៉ៅ សឿន សហការអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលទួលថ្មពើងខាងត្បូង ស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោក ម៉ៅ សឿម ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកពួក បានឲ្យដឹងថា ការចុះពិនិត្យស្ថានភាពជាក់ស្ដែងនេះ គឺការពារ​បុរាណដ្ឋាន ដើម្បីបញ្ចៀសពីការទន្ទ្រានកាន់កាប់យកមកធ្វើកម្មសិទ្ធខុសច្បាប់។

លោកបានបន្តថា ដើម្បីធ្វើការអភិរក្ស ក៏ដូចជារៀបចំអោយក្លាយជាតំបន់ទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕

 

 

មតិ