ពលរដ្ឋសាទរចំពោះចំណាត់ការ របស់មន្ត្រីជំនាញ ទប់ស្កាត់បាននៅផលិតផលពីសាច់សត្វហូរចូលមកទីផ្សារក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ មន្ត្រីពេទ្យសត្វ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តមួយគ្រឿងដឹកផលិតផលពីសាច់សត្វមកលក់នៅផ្សារលើក្រុងព្រះសីហនុ ដោយពុំមានច្បាប់អនុញ្ញាតនិងឆ្លងកាត់ការពិនិត្យគុណភាពជាមុនពីមន្ត្រីជំនាញពេទ្យសត្វនៅព្រឹកព្រលឹមថ្ងៃ០១សីហា២០១៩នេះ។

ប្រធានការិយាលយ័ផលិតកម្មបសុព្យាបាល មន្ទីរកសិកម្មខេត្តព្រះសីហនុបញ្ជាក់ថា ក្រោយឃាត់ចាប់ បាននាំយកផលិតផលសត្វទាំងអស់នេះទៅពិនិត្យផ្ទៀងផ្ទាត់អំពីគុណភាព រួមមាន៖
_ សាច់ប៉ាតេ =១២០ Kg
_ ប្រហិតសាច់ម៉ាន់= ៦០ Kg
_ ប្រហិតសាច់គោ = ៤០៥ Kg។
ក្រោយការត្រួតពិនិត្យរួច មន្ត្រីពេទ្យសត្វសម្រេចដូចខាងក្រោម៖
ទី១-ចំពោះផលិតផលពីសត្វទាំងអស់ ខាងពេទ្យបានពិន័យដល់ម្ចាស់ទៅតាមច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វនិងធ្វើកិច្ចសន្យាអោយម្ចាស់អាជីវកម្មមុនដឹកជញ្ជូនផលិតផលពីសាច់សត្វយកមកលក់លើទីផ្សារ ត្រូវមានច្បាប់អនុញ្ញាតនិងមានការពិនិត្យគុណភាពជាមុនពីពេទ្យសត្វ ។
ទី២ -ខាងពេទ្យសត្វបានដកហូតយកសាច់ជ្រូកចង្កាក់ចំនួន២០kgដែលខូចគុណភាពទុកកំទេចចោល។

ទាក់ទិននិងករណីខាងលើនេះពលរដ្ឋក្រុងព្រះសីហនុ សាទរ និងគាំទ្រដល់មន្ត្រីជំនាញ និងអ្នកគ្រប់គ្រងទីផ្សារលើក្រុងព្រះសីហនុដែលបានសហការ ល្អក្នុងការរក្សាបាននៅសុវត្តិភាពម្ហូបអាហារជូនពលរដ្ឋផងដែរ៕

 

មតិ