ស្ត្រីគ្រប់រូបគួរយល់ដឹង! របប​អាហារ​បី​ប្រភេទ ធ្វើ​ឲ្យ​អ្នក​សម្រាលកូន​តាម​ធម្ម​ជាតិ​បាន​

សុខភាពះប្រសិនជា​អ្នក​ចង់​សម្រាលកូន​ដោយ​ធម្មជាតិ health.com.kh នឹង​ជួយ​បង្ហាញ​របប​អាហារ​ដែល​ត្រូវ ទើប​អាចជួយ​អ្នក​បានសម្រេច​។ តើ​មាន​អ្វី​ខ្លះទៅ​? នៅពេលដែល​ អ្នក​ជិត​គ្រប់​ខែ អ្នក​គួរតែ​ញ៉ាំ​តិច ប៉ុន្តែ​ចែកជា​ច្រើន​ពេល ព្រោះ​នៅពេល ដែល​អ្នក​ជិត​ដល់​ថ្ងៃ​ឆ្លងទន្លេ ក្រពះ និង​ពោះវៀន​អ្នកនឹង​ដំណើរការ​រាង​យឺត​មិនលឿន ដូច​ពីមុន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ចៀស​ពី​ការ​ពិសារ​អាហារ​ដែល​ខ្លាញ់​ហើយ​គួរតែ បរិភោគ​ចាប់ពី​៤​ទៅ​៥​ដង​ក្នុង​មួយថ្ងៃ ដោយ​ក្នុង​មួយពេលៗ​គឺ​បរិមាណ​តិច​។​

​អ្នក​មិនគួរ​ពិសារ​អាហារ​ដែល​ប៉ូវ​ច្រើន​ហួសកំណត់​ឡើយ ព្រោះ​បើ​អ្នក​ស្រូបយក សារធាតុចិញ្ចឹម​លើស​បរិមាណ វា​អាចធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​រង​សម្ពាធ​ខ្ពស់​។ ដូចនេះ អ្នក​គួរតែ​បរិភោគ​តាម​ធម្មតា ដោយ​មិនគួរ​ខំ​ពិសារ​ច្រើន ព្រោះ​គិតថា​ជិត​ដល់ ខែ​នោះទេ វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​យ៉ាង​ងាយ​។​

​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​សម្បូរ​វីតាមីន​សេ​ឲ្យ​បាន​ច្រើន ព្រោះ​បើ​អ្នក​ខ្វះ​វីតាមីន មួយ​ប្រភេទ​នេះ វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់ខ្ពស់​នៅពេលដែល​អ្នក សម្រាលកូន​។ ដូចនេះ បើ​អ្នក​ចង់​សម្រាលកូន​តាម​ធម្មជាតិ​បានសម្រេច​អ្នក​គួរតែ ជ្រើសរើស​របប​អាហារ​ទាំងឡាយ​ខាងលើ​ដើម្បី​ពិ​សារបាន​ទើប​អាចមាន​សុវត្ថិភាព ក្នុងពេល​សម្រាលកូន​៕

 

មតិ