ជនសង្ស័យម្នាក់ ត្រូវប៉ូលិសក្រុងបានលុងចាប់ខ្លួនពាក់ព័ន្ធករណីបរិហារកេរ្តិ៍ និងបានប្រើប្រាស់ឯកសណ្ឌានកងទ័ពដោយខុសច្បាប់

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីបរិហារកេរ្ត៍សារធារណ:និងប្រើប្រាស់ឯកសណ្ឌានកងទ័ពក្លែងក្លាយ រួមទាំងមានផ្ទុកសារធាតុញៀនទៀតផង។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ស្ងិតនៅក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

អធិការរងទទួលបន្ទុកព្រទណ្ឌនគរបាលក្រុងបានលុងលោក តេង សាវុធ បានឲ្យ ដឹងនៅព្រឹកថ្ងៃទី២៣កក្កដានេះថា ជនសង្សយ័មានឈ្មោះ ថាំ គីមលាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចប្បន្នភូមិ/ឃុំកើតហេតុខាងលើ មានមុខរបរជាងឈូសឈើ បានជាប់ពាក់ព័ន្ធករណីចំនួន៣ ក្នុងនោះមាន ១, ពីបទបរិហារកេរ្តិ៍ជាសារធារណៈ
២, ក្លែងក្លាយឯកសណ្ឋានកងទ័ពដោយខុសច្បាប់
និងបានប្រើប្រាស់សារធាតុញៀនវិជ្ជមាន(+)។

អធិការរងលោកតេង សាវុធ បានបញ្ជាក់ទៀតថា ដោយឈ្មោះខាងលើនេះបានបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំខេត្តទាំងមូលជាសារធារណ:ហើយបានបង្ហោះនៅលើបណ្តាញសង្គមធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍យសរបស់ថ្នាក់ដឹកនាំខេត្តទាំងមូល។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានបញ្ជូនទៅអធិការនគរបាលក្រុងបានលុងនិងសាកសួរហើយឃុំខ្លួនបណ្តោះអាសន្ន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យកាអមសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិ