រថយន្តREXTONបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង

ភ្នំពេញ ៖ បុរសស្ត្រីពីរនាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទហឹងបណ្ថាលឲ្យរងការខូចខាតរថយន្តក្រឡាប់ផ្ងាឡើងលើជើងទ្រមេឃតែសំណងល្អមិនមានអ្នករងរបួសនោះទេ ។

ហេតុការណ៏នេះកើតឡើង
តាមបណ្ដោយ២៧១ចំណុចមុខផ្សារហេងលី ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃ ច័ន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់បើក រថយន្តមួយម៉ាកREX TONពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BD 1151 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ឮសូគ្រាំងរថយន្តក៏ក្រឡាប់ផ្ងាជើងឡើងលើ រងការខូចខាតយ៉ាងដំណំ។

ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវគឺបាក់បែកបន្តិចបន្ទួច។
ក្រោយហេតុការណ៏ម្ចាស់រថយន្តនិងនារិម្នាក់នោះបានលូនចេញពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

 

មតិ