ចុះត្រួតពិនិត្យច្បាប់អាជីវកម្មលើដេប៉ូលក់ឈើចំនួន៣ទីតាំងដាច់ដោយឡែកពីគ្នា នៅក្រុងបានលុង

ដោយះរដ្ឋា/
ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យដេប៉ូលក់ឈើចំនួន៣ទីតាំងដាច់ដោយឡែកពីគ្នានៅក្រុងបានលុង ក្នុងគោលបំណងណែនាំឲ្យមានការសុំច្បាប់អាជីវកម្មត្រឹមត្រូវនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ បានឲ្យ ដឹងថា ដេប៉ូឈើ៣កន្លែងនោះរួមមាន៖ ទី១. ម្ចាស់ដេប៉ូមានឈ្មោះ យិន ថាវី ភេទស្រី មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ទី២. ឈ្មោះ ឌុច ស្រីពៅ ភេទស្រី មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៣. ឈ្មោះ ភេន ណាវី ភេទស្រី មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង បានណែនាំដល់ម្ចាស់ដេប៉ូខាងលើថា ដេប៉ូលក់ឈើអារច្រៀកនីមួយៗ ត្រូវឲ្យមានច្បាប់អាជីវកម្មត្រឹមត្រូវ ដែលចេញដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្នុងនោះដែរ ដេប៉ូទាំងអស់មិនត្រូវស្តុបឈើលើសកំណត់ទេ។ពិសេសបើច្បាប់ហួស សុពលភាពត្រូវស្នើរសុំបន្តរទើបអនុញ្ញាតិឲ្យបន្តរអាជីវកម្ម៕

 

 

មតិ