ក្រសួងផែនការផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ ក្រសួងផែនការ បាន​រៀបចំ​កិច្ចប្រជុំស្ដីពី ដំណើរការ​អនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ជូន​ដល់ អ្នក​ផ្តល់​សេវា ​អង្គការ​ ស្រុក សង្កាត់នានា ក្ក្នុងខេត្តរនគិរីដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធនានារបស់រដ្ឋបាលខេត្ត អំពី​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ផ្តល់​ការ​គាំទ្រ ចូលរួម​ក្នុង​ដំណើរការ ការងារ​នេះ ឲ្យទទួលបានជោគជ័យ។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានរតនលីណា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ​ក្រោមអធិបតីភាពលោក សុខ សុយ៉ុនអនុរដ្ឋលេខាក្រសួងផែនការ និងលោក យឹម ផែនអភិបាលរង​ខេត្តតរតនគិរី រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន តំណាងអង្គការដៃគូរ មន្តមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។

លោក យឹម ផែន អភិបាលរងខេត្ត បាន​ឲ្យដឹងថា កិច្ចប្រជុំស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ គឺជា​ការផ្សព្វផ្សាយ​និង​ស្វែវងយល់​ពី​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ នៅក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​នីមួយៗ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង ស្ថាប័ន​នានា ដើម្បដើម្បីយកមកធ្វើជាឧបករណ៍បម្រើឲ្យ កម្មវិធី​ប្រព័ន្ធ​សុ​វត្ថិភាព​សង្គម ដូចជា​ការផ្តល់សេវា​សុខភាព ការផ្តល់​អាហារូបករណ៍ ការផ្តល់សេវា​កសិកម្ម ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច ការផ្តល់​ស្បៀងអាហារ និង​ការផ្តល់សេវា​សំណូមពរ ព្រមទាំង​ការរៀបចំ​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ក្នុង​មូលដ្ឋាន​របស់​អាជ្ញាធរ​ផងដែរ។

លោក សុខ សុយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការ បានឲ្យដឹងថា គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំនេះ​ធ្វើឡើងគឺ ទី​១ ផ្តល់ឱកាស​ឲ្យភាគីពាក់ព័ន្ធ អ្នកផ្តល់​សេវា ជូន ស្រុកនិង សង្កាត់​នានា បាន​ទទួល​ព័ត៌មាន ស្តីពី​ប្រភព​ទិន្នន័យ និង​ការ​ចែកចាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ ព្រមទាំង​អត្រា​ភាពក្រីក្រ​នៅតាម​តំបន់។

ទី​២ ជំរុញឲ្យមានការផ្សព្វផ្សាយបន្ត ដើម្បីឲ្យភាគីពាក់ព័ន្ធ អង្គការ​នានា និង​បណ្តា​ខណ្ឌ សង្កាត់ ប្រើប្រាស់​សេវា​ទិន្នន័យ​គ្រួសារ​ក្រីក្រ និង​តារាង​ប្រៀបធៀប​ផែន​អត្រា​ក្រីក្រ ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន ផ្តល់​សេវា​ដល់​គ្រួសារ​ក្រីក្រ​ឲ្យចំគោលដៅ។

ទី​៣ គឺ​ការ​លើកទឹកចិត្ត ដល់​អ្នក​ពាក់ព័ន្ធ អង្គការ​នានា អ្នក​ផ្តល់​សេវា ជូនស្រុកនិងសង្កាត់ ប្រើប្រាស់​បញ្ជី​​គ្រួសារ​ក្រីក្រ ​ដើម្បី​ផ្តល់​សេវា និង​អនុវត្តន៍​សហគមន៍​ក្រីក្រ គ្រួសារ​ក្រីក្រ​ឲ្យមានប្រសិទ្ធភាព និង​ចំ​គោលដៅ។

លោកបានបន្តទៀតថា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​ពន្លឿន​ការកាត់បន្ថយ​ភាព​ក្រីក្រ​ឲ្យបានកាន់តែឆាប់រហ័សនោះ ក្រសួងផែនការ​បាន​រៀបចំ បង្កើន​សំណុំ​អន្តរាគមន៍​សេវា​ចំនួន​២​ទៀត គឺ សំណុំ​អន្តរាគមន៍​សេវា​ដើម្បី​បង្កើន​ចំណូល និង​សំណុំ​អន្តរាគមន៍​សេវា​ដើម្បី​កាត់បន្ថយ​ចំណាយ ដោយ​ផ្តោត​ឲ្យចំគ្រួសារក្រីក្រ និង​ជន​ងាយ​រងគ្រោះ​បំផុត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​អភិវឌ្ឍន៍​ធនធានមនុស្ស រួម​នឹង​ការ ការពារ​ជនក្រីក្រ​ពី​វិបត្តិ​ដែល​អាច​បណ្តាលឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ។

លោក សុខ សុយ៉ុនបានធ្វើការ​ជំរុញ​ដល់ មន្ត្រី​ពាក់ព័ន្ធ​នានា ត្រូវ​យកចិត្តទុកដាក់ ចាប់​យក​ការ​យល់ដឹង​ដើម្បី​យក​ទៅ ចូលរួម​ចំណែក តាមដាន និង​ផ្តល់​ការណែនាំ ឲ្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅ​ក្នុងខេត្តរតនគិរីទទួល​បាន​ជោគជ័យ និង​ទទួល​បាន​នូវ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែល​មាន​លក្ខណៈ​សុក្រឹត​ជូន​ប្រជាពលរដ្ឋ៕

 

មតិ