ថ្ងៃនេះ!ស្លាប់៧នាក់និងរបួស១៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១១ កក្កដា

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គិតពីម៉ោង២ថ្ងៃទី១០ ដល់ម៉ោង២ ថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ​២០១៩​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់​ និង​បាន​បង្ក​ឲ្យ​ មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​ ចំនួន​១៦​នាក់​ ។​

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,​ រថយន្តតូ-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​២៣​នាក់​នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​១៤​លើក​ ។​

​សូម​ជម្រាប​ថា​ ក្នុង​រយៈពេល​១១​ថ្ងៃ​នៃ​ខែកក្កដា​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​សរុប​៥៣​នាក់​ បង្ក​របួសធ្ងន់​ ស្រាល​ ចំនួន​១៦៧​នាក់​ ក្នុង​ហេតុការណ៍​កើតឡើង​១១៧​លើក​ ៕

 

មតិ