រថយន្តដឹកសំពីង សំពោងចេញចូលខេត្តព្រះសីហនុ ឆ្លងមិនផុតពីប៉ូលីសចរាចរណ៍ស្រុកព្រៃនប់ទេ

ដោយះវណ្ណះ/
ព្រះសីហនុះ-រថយន្តដឹកខុសលក្ខណៈបច្ចេកកទេស ដឹកសំពីងសំពោង ដែលធ្វើចរាចរណ៍តាមផ្លូវជាតិឆ្លងកាត់ស្រុកព្រៃនប់ចំនួន៣គ្រឿងទៀត ត្រូវបានសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកឃាត់យកមកអប់រំនិងពិន័យទៅតាមផ្លូវច្បាប់បន្តទៀត នាព្រឹកព្រលឹមថ្ងៃទី១១កក្កដា២០១៩នេះ។

លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បញ្ចាក់ថា ចំពោះរថយន្តដឹកសំពីងសំពោងដែលធ្វើចរាចរណ៍ឆ្លងកាត់ស្រុកព្រៃនប់សមត្ថកិច្ចនគរបាលស្រុកព្រៃនប់នៅតែបន្តឃាត់ចាប់ យកមកកាន់អធិការដ្ឋានស្រុកជាបន្តបន្ទាប់ដើម្បីអប់រំនិងពិន័យទៅតាមផ្លូវច្បាប់ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីពង្រឹងច្បាប់ចរចរណ៍ផងនិងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង ៕

 

 

មតិ