ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកបកែវ

ដោយះ រដ្ឋា /
ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលស្រុកបរកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធថ្នាំញៀន នៅវេលាម៉ោង៤និង៤៨នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិយ៉ែម ឃំុសើង ស្រុកបរកែវ ខេត្តរតនគិរី។

ជនសង្ស័យមានឈ្មោះ ហេង ណាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអូរលើ ឃំុមេសូជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។

សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន÷ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ធំ ទូរស័ព្ទដៃ ១គ្រឿងមិនស្គាល់ម៉ាក និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕

 

មតិ