មេការសំណង់ជនជាតិវៀតណាមម្នាក់បានស្លាប់ ស្ទើគ្មានបំណែកសាកសព ក្នុងឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ព្រះសីហនុ/បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗ(ខ្ទេចសាកសព)នៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺនរ័និងម៉ូតូរបស់ជនរងគ្រោះ។

ករណីនេះកើតឡើងនៅផ្លូវខាងមុខកំពង់ផែលើវិថីផែក្រុង_ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៧កន្លះយប់ថ្ងៃ១០កក្កដា២០១៩នេះ។

បើតាមស្ត្រីជាភរិយាជនរង គ្រោះអោយដឹងថា ជនរងគ្រោះឈ្មោះវឿង អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាមេការសំណង់។

សមត្ថកិច្ចអោយដឹងថា អ្នកបើកបររថយន្តឈ្មោះម៉ន ម៉េន បើកបរក្នុងក្រុមហ៊ុនS-Kបានរត់គេចខ្លួនក្រោយកើតហេតុ។

សាកសពខ្ទេចខ្ទីអស់ សមត្ថកិច្ចបានវេចខ្ចប់ប្រគល់ជូនប្រពន្ធនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕

 

មតិ