ក្រសួងសុខាភិបាលះ ជំងឺគ្រុនឈាមចំនួន១៥.០០០នាក់ និង ស្លាប់ចំនួន២៥នាក់

ភ្នំពេញ៖ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានមួយ នៅថ្ងៃទៅ១០ ខែកក្កដា នេះ ដោយរកឃើញថា ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា បានចាប់ផ្តើមកើនឡើងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ន ដោយរាយប៉ាយដុំៗតាមភូមិសាស្ត្រនៃរាជធានី ខេត្តនីមួយៗ ដែលមានចំនួនករណីសរុប១៥.០០០នាក់ និង ស្លាប់ចំនួន២៥នាក់ គិតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩ នេះ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមអំពាវនាវសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចូលរួមយ៉ាងសកម្ម អនុវត្តវិធានការការពារជំងឺគ្រុនឈាមតាមរយៈការអនុវត្តវិធានការចំនួន៤ចំណុច (លម្អិតក្នុងសេចក្តីជូនព័ត៌មាន) ៕

 

មតិ