ប្រជានេសាទប្រទះឃើញសាកសពបុរសម្នាក់ក្នុងទន្លេសេសាន្តស្រុកអណ្តូងមាស

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ បុរសម្នាក់ក្នុងចំណោមបុរស២នាក់ដែលបានបាត់ខ្លួនដោយសារលិចទូកនៅក្នុងទន្លេសេសាន្ត ស្ថិតនៅក្នុងភូមិប៉ាដលឃុំសេសាន្តស្រុកអូរយ៉ាដាវខេត្តរតនគិរី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៦និង០០នាទីល្ងាចបានប្រជានេសាន្តប្រទះឃើញវិញហើយនៅត្រង់ចំណុចទន្លេសេសាន្ត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ដែលបានបាត់ខ្លួនដោយសារលិចទូកនោះមានឈ្មោះ រចំ ពូន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិច្រាយ មានស្រុកកំណើតនៅភូមិប៉ាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ករណីគ្រោះថ្នាក់លិចទូកកាលពីថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៦និង០០នាទីល្ងាចនៅត្រង់ចំណុចកោះគួម ស្ថិតនៅក្នុងភូមិសាស្ត្រភូមិប៉ាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។

បងប្អូនសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់បានបបួលគ្នាទៅត្រើយម្ខាង លុះដល់ព្រលប់នាំគ្នាឆ្លងទូកមកវិញ ក្នុងស្ថានភាពស្រវឹងជោគជាំក៏បានជួបឧបទ្ទវហេតុលិចទូកកណ្តាលទន្លេ បណ្តាលឲ្យបុរសម្នាក់បាត់ខ្លួននិងបុរសម្នាក់ទៀតត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសម្នាក់ដែលបានជួយសង្គ្រោះមិនទាន់ស្គាល់អត្តសញ្ញាតិនៅឡើយទេ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើសមត្ថកិច្ចប៉ុស្តិ៍ឃុំតាឡាវស្រុកអណ្តូងមាសប្រគល់ជូនទៅឲ្យក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិប៉ាដលឃុំសេសាន្តស្រុកអូរយ៉ាដាវខេត្តរតនគិរី ដែលជាស្រុកកំណើតនៃសព៕

 

មតិ