ជនសង្សយ័៣នាក់ត្រូវចាប់ខ្លួនពាក់ពន្ធ័ថ្នាំញៀននិងចោរកម្ម

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកព្រៃនប់,កម្លាំងនៃការិយាល័យស៊ើបការមូលដ្ឋានសមុទ្ររាម, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម និងលោកមេភូមិអុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅក្នុងក្រុមទី៤ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ពាក់ព័ន្ធករណីលួចកាច់សោរម៉ូតូ និងករណីគ្រឿងញៀន។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថាជនសង្សយ័មាន
១. ឈ្មោះ ហើយ អីសារ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ។
២. ឈ្មោះ ផល សុភឿន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។
៣. ឈ្មោះ ស៊ាង ហៃ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ(ផ្ទះដែលសមត្ថកិច្ចឃាត់ខ្លួន)

ដកហូតបានវត្ថុតាង:
– ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១២កញ្ចប់(១កញ្ចប់ធំ,១១កញ្ចប់តូច) ។
– ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ
– អាវុធវែង (កែច្នៃ) ចំនួន១ដើម
– ម៉ូតូចំនួន ២គ្រឿង (ម៉ាក Scoopy និងម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ ២០១១)
– គ្រឿងបន្លាស់ និងសម្ភារៈសម្រាប់ជួសជុលម៉ូតូមួយចំនួន
– តួម៉ូតូចំនួន២(តួឆាលីនិងតួអ៊ឹមអេសអ៊ិច)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុង បំពេញបែបបទតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕

 

 

មតិ