ឡើងកប់ៗតែម្តង! តារាម៉ូដែល ជីងជីង ថ្ងៃខួបកំណើតធ្វើឱ្យភ្ញៀវបើកភ្នែកមើលប៉ុនពងមាន់

ភ្នំពេញ៖ ពិតជាមិនធម្មតាមែនតារាម៉ូដែលកញ្ញា ជីងជីង ក្នុងថ្ងៃខួបកំណើតរបស់នាងកាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លេងបញ្ចេញដើមទ្រូងឡើងស្ទើរតែឃើញខាងក្នុងទាំងអស់ទៅហើយ ធ្វើឱ្យភ្ញៀវបើកភ្នែកធំៗ ប៉ុនពងមាន់។

ក្នុងពិធីខួបកំណើតតារាសិចស៊ី កញ្ញា ជីងជីង នៅភោជនីយដ្ឋានវីហ្វ្រេនកាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានឱ្យឃើញថា តារាស្រីរូបនេះ ពិតជាស្រស់ស្អាត និង សិចស៊ីខ្លាំង ក្នុងឈុតរ៉ូបពណ៍ស លេងកាត់ស្ទាយតាមបែបសម័យបារាំង។ ជាមួយគ្នានោះរ៉ូបពណ៍សរបស់នាង ក្នុងពិធីខួបកំណើតលើកនេះ លេងបញ្ចេញសាច់ដើមទ្រូងឃើញច្បាស់ៗតែម្តង គ្រាន់តែបាំងបន្តិចៗ ប៉ុណ្ណោះ។

កញ្ញា ជីងជីង បានប្រាប់រស្មីកម្ពុជាឱ្យដឹងថា ឆ្នាំនេះនាងចង់ធ្វើខួបកំណើតម្តងជុំគ្នាជាមួយមិត្តសិល្បៈ និង រាមច្បង តារាល្បីៗ ដើម្បីសប្បាយ និង ចង់មានកម្មវិធីធំម្តងដូចគេ។ អ្វីដែលជាពិសេសនោះ ក៏រៀបចំពិធីនេះឡើងឱ្យមានរាងសីខ្ពស់កាន់តែហេងហេងៗ ជាងមុន។ ជាមួយគ្នានោះ នាងក៏អបអរចំពោះខ្លួនឯងដែលមួយរយៈនេះមានភាពរីកចម្រើនជាងមុន សម្រាប់ការងារសិល្បៈរបស់នាង ខណៈទីផ្សារម៉ូដែលរបស់នាងបោះជំហានទៅមុខទទួលការគាំទ្រខ្លាំងគ្រាន់បើពីអ្នកគាំទ្រនិងអ្នកដឹកនាំកម្មវិធី។

តារាសិចស៊ីរូបនេះបង្ហើបឱ្យដឹងថា ខួបកំណើតឆ្នាំនេះនាងរាថសិចស៊ីរាងខ្លាំងជាងរាល់ដងតិចហើយ ព្រោះនាងចង់បង្ហាញសម្រស់របស់នាងឥឡូវនេះស្គាមស្លីម ស ស្អាតជាងមុន។ បើមានការខុសទាស់ ឬ មិនពេញចិត្តប្រការណាមួយ នាងសុំទោសផង ដល់សាធារណជន និងអ្នកគាំទ្រ ពីព្រោះនាងជាតារាបង្ហាញម៉ូត ដូច្នេះត្រូវមានអ្វីថ្មី និង ហ៊ានលេងសិចស៊ីតាមសម័យកាល៕ប្រភព(រស្មីកម្ពុជា)

 

មតិ