ឈើ​ស្ត្រាវ ចំនួន១០សន្លឹក ​ដែល​គេ​យក​មក​លាក់​ទុក​ក្នុង​ចម្ការ​ស្វាយចន្ទី​ ត្រូត្រូវកម្លាំងសមត្ថកិច្ចចម្រុះរឹបអូសបាន

ដោយះរដ្ឋា/
ខេត្តរតនគិរី​៖​ កម្លាំង​នគរបាល​ស្រុក​អូរ​ជុំ សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​ជុំ និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ធ្វើការ​រឹបអូស​ឈើ​ប្រភេទ​ ស្ត្រាវ ចំនួន១០សន្លឹក ដែល​ក្រុម​ឈ្មួញ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ដឹកជញ្ជូន​យក​មក​លាក់​ទុក។

ការ​ចុះ​រឹបអូស​ឈើ​ខាងលើនេះ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ចា​អ៊ុង​ចាន់ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​។​

បច្ចុប្បន្ន​ឈើ​ទាំងអស់នេះ ​ត្រូវបាន​សមត្ថកិច្ច​ដឹកជញ្ជូន​យកមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​ព្រៃឈើ​ផង​ដែរ៕

មតិ