ហេតុអ្វី​ខ្ញុំ​ចេះតែ​រាក​នៅពេល​មក​រដូវ​អ៊ីចឹង​?

សុខភាពះវា​មិនមែនជា​រឿង​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​វា​ពិតជា​រឿង​ធម្មតា​ទេ​ក្នុងការ​មាន​អាកា​រៈ រាករូស​មុនពេល និង​ក្នុងពេល​មក​រដូវ​។ ការប្រែប្រួល​អ័រម៉ូន​ដូចគ្នា​ដែល​ធ្វើ​ឲ្យ​ស្បូន កន្ត្រាក់ និង​ជម្រុះ​ស្រទាប់​អង់​ដូ​ម៉ែត្រ​ក៏​អាចមាន​ឥទ្ធិពល​ទៅលើ​ផ្លូវ​ក្រពះ​ពោះវៀន​ដែរ​។ ខណៈពេលដែល​វា​ច្រើនតែ​គ្មាន​អ្វីដែល​ត្រូវ​បារម្ភ​ក៏ដោយ​តែ​មានរឿង​ជាច្រើន​ទៀត ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ការ ឬ​បន្ថយ​ការ​រាករូស​ដែល​ទាក់ទង​នឹង​ការ​មក​រដូវ​បាន​។

​ហេតុអ្វី​បានជា​កើតជា​ការ​រាករូស​បែបនេះ​?

​អ្នកជំនាញ​មិនបាន​ដឹង​ច្បាស់​ថា​ហេតុអ្វី​បានជា​មនុស្ស​មួយចំនួន​មានការ​រាករូស​ក្នុងពេល​មក​រដូវ​ឡើយ​។ ប៉ុន្តែ​ភាគច្រើន​គេ​ជឿថា វា​ជាប់ទាក់ទង​គ្នា​យ៉ាងខ្លាំង​ទៅនឹង​ការ​កើន ឡើង​របស់​អ័រម៉ូន Prostaglandins ដែល​ត្រូវបាន​បញ្ចេញ​មុនពេល​មក​រដូវ​។

​អ័រម៉ូន​មួយ​នេះ​នឹងធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់​ដើម្បី​ជម្រុះ​ស្រទាប់​អង់​ដូ​ម៉ែត្រ​ដែល​ដុះ​ក្រាស​នោះ​ចេញមក​ខាងក្រៅ​។ ពេលខ្លះ វា​ក៏​ធ្វើ​ឲ្យ​កន្ត្រាក់​ដល់​ពោះវៀន​ដែរ​ទើប​ធ្វើ​ឲ្យ មាន​អាការ​ផ្លូវ​ក្រពះ​ពោះវៀន​មួយចំនួន​រួមទាំង រាករូស​ផង​។

​ជាមួយគ្នានេះដែរ អ័រម៉ូន​ខាងលើ​ក៏​ទៅ​បន្ថយ​សង្វាក់​នៃ​ការ​បឺត​ស្រូប​ជីវជាតិ​របស់ ពោះវៀន ដែល​ធ្វើ​ឲ្យ​អាហារ​ឆ្លង​ចូលទៅក្នុង​ពោះវៀនធំ​លឿន​ជាង​មុន​។ មួយវិញទៀត វា​ក៏​បង្កើន​ការបញ្ចេញ​អេ​ឡិច​ត្រូ​លីត្រ ដែល​នាំ​ឲ្យ​រាករូស​កាន់តែខ្លាំង​ទៀត​។

​វា​គឺជា​បញ្ហា​ដែល​កើតឡើង​ញឹកញាប់​ដែរ​។ ក្នុងការ​សិក្សា​ឆ្នាំ ២០១៤ ដែលមាន​ការ ចូលរួម​ពី​ស្ត្រី​ប្រមាណ ១៥៦​នាក់ បាន​រកឃើញថា ការឈឺចាប់​នៅ​ពោះ និង​ការ​រាករូស មានការ​កើតឡើង​ញឹកញាប់​បំផុត​ដែល​ទាក់ទង​នឹង​ការ​មក​រដូវ​។

​តើ​មាន​អ្វី​អាច​ព្យាបាល​បានទេ​?

​ដំបូង​ឡើយ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​ច្រើន​ហើយ​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាន បាត់បង់​ក្នុងពេល​រាករូស​។ ជាទូទៅ អ្នក​ត្រូវតែ​ញ៉ាំ​ទឹក​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ឃើញ ទឹកនោម​ទៅជា​ពណ៌​លឿងខ្ចី​។ ក្រៅពីនេះ យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ មួយចំនួន​ដែល​ថ្វើ​ឲ្យ​ការ​រាករូស​កាន់តែ​ធ្ងន់ធ្ងរ​ដូចជា​៖

​- ជាតិ​ផ្អែម​សិប្ប​និមិត្ត​
– ​ជាតិ​កាហ្វេ​អ៊ី​ន​
– ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
– ​អាហារ​ហិ​រ​
– ​អាហារ​មាន​ជាតិ​ផ្អែម​ខ្លាំង​

សម្រាប់​រឿង​ដែល​កម្រ​កើតឡើង​នោះ​គឺថា អ្នក​ប្រហែលជា​ត្រូវ​ការប្រើ​ថ្នាំ​ទប់ស្កាត់​ការ​រាករូស​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ហើយ ដូចជា Loperamide (Imodium)​។ អ្នក​ក៏​អាច​សាកល្បង​ប្រើ​ថ្នាំ​បំបាត់​ឈឺ​បន្ថែមទៀត​ដូចជា Ibuprofen ដើម្បី​ជួយ​ដល់​ការឈឺចាប់​ជាដើម​។

​តើ​មាន​មធ្យោបាយ​អ្វីដែល​អាច​បង្ការ​បានទេ​?

​បើសិនជា​អ្នក​ឧស្សាហ៍​រាក​ដោយសារតែ​មក​រដូវ​មានរឿង​មួយចំនួន​ដែល​អ្នក​អាច ធ្វើបាន​ដើម្បី​បន្ថយ​ការ​រាករូស​នេះ​បាន​។ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃមុន​ពេល​មក​រដូវ​ចូរ ចាប់ផ្តើម​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ព្រោះ​វា​នឹងធ្វើ​ឲ្យ​លាមក​ធូរ ដើម្បី​ងាយ បន្ទោបង់​។ យក​ល្អ​គួរតែ​ញ៉ាំ​នំ​បុ័ង​ធ្វើ​ពី​ស្រូវ​សាលី និង​បន្លែ​ផ្លែឈើ​ទាំង​សម្បក​ដើម្បី ទទួលបាន​ជាតិ​សរសៃ​កាន់តែច្រើន​។

​ក្រៅពីនេះ ចូរ​ពិចារណា​បន្ថែម​អាហារ​ប្រភេទ​ប្រូ​បាយ​អូ​ទិច​មួយចំនួន​ទៅក្នុង​របប អាហារ​ដូចជា យ៉ា​អួរ​ជាដើម ព្រោះ​វា​នឹង​បង្កើន​ចំនួន​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន ដើម្បី​ជួយ​បន្ថយ​ការ​រាករូស​។ ជា​ចុងក្រោយ ចូរ​គិតគូរ​ប្រើប្រាស់​ថ្នាំ Ibuprofen មួយថ្ងៃ​ពីរ​ផង​មុនពេល​មក​រដូវ ដើម្បី​បន្ថយឥទ្ធិពល​នៃ​អ័រម៉ូន Prostaglandin ក្នុង​រាងកាយ​៕ ដោយៈ health.com.kh​

 

 

មតិ