សូមកុំបារម្ភ ! មានជើងហោះហើត្រង់ពីប្រទេសថៃ មក ក្រុងព្រះសីហនុហើយ

ព្រះសីហនុ/មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុថ្លែងថា ឥឡូវនេះមានជើងហោះហើរ ថ្មីមួយទៀត ដែលហោះត្រង់ពីអាកាសយានដ្ឋានដនមឿងប្រទេសថៃមកកាន់អាកាសយាដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ហើយការហោះហើរជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ បានចុះចតដោយ សុវត្ថិភាពនៅវេលាម៉ោង ៣ និង ២០នាទីរសៀលថ្ងៃទី ០១ កក្កដា ឆ្នាំ ២០១៩ ក្នុងនោះបាននាំមកនូវភ្ញៀវចំរុះចំនួន : ១៨០ នាក់ និងមានភ្ញៀវទិញសំបុត្រត្រឡប់ទៅវិញចំនួន : ១៧០នាក់ ។
បើតាមការបញ្ជាក់ពីមន្រ្តីក្រុមហ៊ុនអាកាសចរណ៍ បានអោយដឹងថា ក្នុងមួយសប្តាហ៍មានការហោះហើរចំនួន ៤ ថ្ងៃ គឺរៀងរាល់ថ្ងៃ ច័ន្ទ ពុធ សុក្រ និងថ្ងៃ អាទិត្យ ៕

 

មតិ