ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី3បានប្រកាសអោយក្រុមហ៊ុន សហគម- សមាគមន៍ទេសចរណ៍ចូលរួមជាមួយខ្លួន

ភ្នំពេញ:ការតាំងពិព័រណ៍ហៅកាត់ថា(CTM)លើកទី3បានប្រកាសជាផ្លូវការថាខ្លួននឹងរៀបចំព្រឹត្តិការណ៍នេះនៅថ្ងៃទី11ដល់ថ្ងៃទី13ខែតុលាខាងមុខនេះនៅសណ្ឋាគារសុខាភ្នំពេញ។ដូច្នេះសូមអោយក្រុមហ៊ុន សមាគម សហគមរកស៊ីខាងសេវាកម្មទេសចរណ៍ក្នុងស្រុកទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យ សុំដាក់តាំងនូវផលិតផលទេសចរណ៍របស់ខ្លួន ដើម្បីបង្ហាញនិងលក់ផលិតផលរបស់ខ្លួនអោយអ្នកទិញ(buyers)ដែលសុទ្ធតែភ្ញៀវអន្តរជាតិធំៗមកពីប្រទេសក្នុងតំបន់និងពិភពលោកចូលរួម។


លោកឪម ផារិនតំណាងនាយកក្រុមហ៊ុនSlickBoothដែលចេញមុខរៀបចំតាំងពិព័រណ៍នេះបាននិយាយក្នុងការប្រកាសកាលពីថ្ងៃទី1ខែកក្កដានេះថាពិព័រណ៍CTMនេះគឺជាវេទិការជួបជុំគ្នារវាងធុរកិច្ចទេសចរណ៍ទាំងអ្នកលក់និងអ្នកទិញមកស្វែងរកដៃគូរកស៊ីជាមួយគ្នាលើវិស័យទេសចរណ៍ ដើម្បីអោយរីកចំរើនទងសងខាង ក៏ដូចជាការរីកចំរើនលើវិស័យទេសចរណ៍កម្ពុជាផងដែរ។
លោកប្រាប់ថាយើងធ្វើព្រឹត្តិការណ៍នេះក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក តាមរយ:ទំនាក់ទំនងធ្វើពាណិជ្ជកម្ម-ទេសចរណ៍ជាមួយក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានា ដែលយើងបានអញ្ជើញគេអោយមកចូលរួម ជាមួនឹងអ្នកសារពត៌មានធំៗបានអោយមកចូលរួមផងដែរ។តាមការព្យាករណ៍ឆ្នាំនេះ យើងនឹងមានប្រមាណ200ស្តង់។ភ្ញៀវចូលរួមអានមានប្រមាណ6000នាក់។ក្នុងនោះ60%មកពីអាស៊ី។30%មកពីអឺរ៉ុបនិងអ្នកសារពត៌មានក្រៅប្រទេស150នាក់។
លោកសូ ម៉ារ៉ារដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថាវិស័យទេសចរណ៍កម្ពុជាមានការរីកចំរើនមកដល់ពេកនេះគឺមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ផ្នែកឯកជនបាននោះទេ។ដូចករណីជាក់ស្តែងនាពេលនេះគឺផ្នែកឯកជនគេបានធ្វើការតាំងពិព៌រណ៍ទេសចរណ៍អន្តរជាតិនេះគឺបង្ហាញអោយឃើញថាបាននឹងកំពុងឃោសនា ផ្សព្វផ្សាយអូសទាញភ្ញៀវទេសចរបរទេសអោយមកកំសាន្តនៅកម្ពុជា តាមរយ:ការរកស៊ី ការវិនិយោគផ្នែកទេសចរណ៍នេះឯង។យើងគាំទ្រអោយមានការបង្កើតនូវព្រឹត្តិការបែបនេះអោយបានច្រើនទៀត។ពីព្រោះវាផ្តល់ចំណេញដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាយើង។
គួរបញ្ជាក់ថាពិព៌រណ៍CTMលើកទី1ធ្វើនៅខេត្តសៀមរាប រៀបស្តង់បានតែ110ស្តង់ទេ។លើកទី2ធ្វើនៅកោះពេជ្រ រៀបស្តង់បាន113ស្តង់។លើកទី3នេះធ្វើនៅសណ្ឋាគារសុខាភ្នំពេញ អាចមានស្តង់200ចូលរួម។

 

មតិ