សម្តេចតេជោ ហ៊ុន សែន ៖ “ខ្ញុំពេញចិត្តបម្រើប្រទេសជាតិដោយមិនគិតពីការនឿយហត់សូម្បីបន្តិចឡើយ”

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យទី៣០ ខែមិថុនា នេះ មានប្រសាសន៍ថា ““ខ្ញុំពេញចិត្តបម្រើប្រទេសជាតិដោយមិនគិតពីការនឿយហត់សូម្បីបន្តិចឡើយ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង”។

សម្តេចតេជោ ហ៊ុន សែន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក ថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស? នៅក្នុងសប្តាហ៍ក្រោយនេះខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ធនឹង យុទ្ធសាស្រ្តលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស”។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តថា កម្ពុជាត្រូវតែបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើង ថែមទៀតជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរ បាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត ៕

 

មតិ