ចៅអធិការវត្តពោធិចិនតុងនិងកញ្ញាលឹម ធីតា ច្រានចោលរូបភាព និងពត៌មានស្រើបស្រាល

ភ្នំពេញ ៖ ក្រោយពីបែកធ្លាយរូប និងពត៌មាន ជុំវិញ ការចោទប្រកាន់ ព្រះចៅអធិការវត្តពោធិចិនតុង លួចមានស្រី ចូលរួមមេត្រីដល់ក្នុងកុដិ ហើយនៅលើបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយពត៌មាន សរសេរចុះផ្សាយព្រោងព្រាត ត្រូវបានគណកម្មកាសង្ឃ ហៅនិមន្តសមុីខ្លួន បើកកិច្ចប្រជុំសាកសួរ រឿងអស្រូវខាងលើ ត្រូវបាន ចៅអធិការវត្ត និងកញ្ញា លឹម ធីតា ជាម្ចាស់រូប ខាងលើបដិសេធច្រានចោលទាំងអស់ ថាជារូបកាត់ត ទៅវិញទេ ។

ចៅអធិការវត្តពោធិចិនតុងព្រះនាម វ៉ាន វន្នី និងកញ្ញា លឹម ធីតា ត្រូវបានអ្នកលេងបណ្តាញសង្គម ប្រព័ន្ធពត៌មាន ផុសរូប សរសេរ ខមមិន ស៊ែរ មតិ ផ្សេងៗគ្នា ក្នុងការចោទប្រកាន់ ព្រះសង្ឃអង្គ វ៉ាន វន្នី ចៅអធិការវត្តពោធិចិនតុង បួសឆាន់បាយ បង្កើនកាមតណ្ហា លួចមានស្នេហានាំស្រីក្មេង សេពមេថុន ដល់ក្នុងកុដិ បង្កឲ្យភ្ញាក់ផ្អើល ការចោទកាមគុណរបស់ចៅអធិការវត្តពោធិចិនតុង ប៉ះពាល់ដល់តម្លៃនៃសាសនា ។

តែទោះជាយ៉ាងណាក្តី ត្រូវបាន សាមុីខ្លួនបដិសេធច្រានចោល រាល់ការចោទប្រកាន់ ចៅអធិការវត្ត មានសង្ឃដីកា ជារូបភាពកាត់ត ចំណែក កញ្ញា លឹម ធីតា ថានាងមិនដែលស្គាល់ព្រះសង្ឃអង្គខាងលើទេ ។

ក្រោយពីហៅសាមុីខ្លួនទាំង២ សាកសួរនៅសាលាគុណ ចំពោះមុខគណកម្មការសង្ឃរួចមក រកមិនឃើញកាមាទីនវៈ (ទោសកើតចេញពីកាម) របស់ចៅអធិការវត្ត គណកម្មកាសង្ឃ សម្រេចសូមឲ្យសាម៉ីខ្លួនទាំង២ សរសេរ បកស្រាយបង្ហោះលើបណ្តាញសង្គម បង្ហោះជាសាធារណៈ ថាខ្លួន រូប មិនបានប្រព្រឹត្តដូចតាមការចោទប្រកាន់នោះឡើយ ដើម្បីឲ្យសភាពរឿងរ៉ាវខាងលើស្ងប់ទៅវិញ ៕

 

មតិ