បក្សីកីឡា បៀ អាប៉ោងជ្រកក្រោមស្លាកកាស៊ី ណូនៅស្រុកសំពៅលូនសុំអាជ្ញាធរខេត្តជួយ មើលផង

បាត់ដំបងៈល្បែងស៊ីសងជាច្រើនប្រភេទមានដូចជាជល់មាន់ បៀ អាប៉ោងបានកើតមានឡើងដូចផ្សិតដោយជ្រកក្រោមស្លាកកាស៊ីណូ
យីហោប៉ារីសស្ថិតក្នុងភូមិគីឡូ១៣ឃុំសន្តិភាពស្រុកសំពៅហើយគ្មានអាជ្ញាធរស្រុក ខេត្តឬក៍សមត្ថកិច្ចពាក់ព័ន្ធហ៊ានប៉ះពាល់ឡើយដោយគេអាងថាមានច្បាប់ឬអាជ្ញាប័ណ្ណចេញពីក្រសួងមហាផ្ទៃ។

លោកពេជ្រ សារ៉ែនអធិការនគរបាលស្រុកសំពៅលូនបានឱ្យដឹងថានៅក្នុងកាស៊ីណូប៉ារីសពិតជាមានបើកលេងល្បែងស៊ីសងដូចជាជល់មាន់ បៀ អាប៉ោងដោយភ្នាល់ដាក៎លុយរាប់ម៉ឺនបាតមានអ្នកលេងមកពីខេត្តបាត់ដំបង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងខេត្តប៉ៃលិនភាគច្រើនជាអ្នកសម្បូរលុយព្រោះជិះសុទ្ធឡានមកលេងមិនធម្មតាទេ។

លោកអធិការស្រុកបន្តថាសមត្ថភាពរបស់ប៉ូលិសស្រុកគ្មានសិទ្ធិចូលទៅបង្ក្រាបកន្លែងកាស៊ីណូបានទេលុះត្រាតែមានសមត្ថកិច្ចមកពីក្រសួងមហាផ្ទៃសុំការសហការទើបបាន។

ចំពោះជនបរទេសឫអ្នកចូលលេងល្បែងផ្សេងដែលកាស៊ីណូមានអាជ្ញាប័ណ្ណគឺពួកគេដើរចូលតាមទ្វារមុខ ប៉ុន្តែចំពោះល្បែងជលមាន់ បៀ អាប៉ោងជាដើមត្រូវដើរចូលតាមទ្វារក្រោយ។ប្រសិនបើមានអ្នកកាសែតណាលួចថតរូបភាពត្រូវក្រុមសន្តិសុខរបស់កាស៊ីណូរារាំងឬដេញចាប់ដកយកកាម៉ារ៉ាគឺគេហាមដាច់ខាត់មិនឱ្យថត។

ករណីកាស៊ីណូយីហោប៉ារីសនេះបើកលេងល្បែងខុសច្បាប់គឺមានតែក្រសួងនហាផ្ទៃចុះមកពិនិត្យមើលឱ្យឃើញច្បាស៎នឹងភ្នែកកុំចេះតែចោទថាអ្នកកាសែតចុះព័ត៌មានមិនពិត៕

មតិ