ខឹប្តីង! ស្ត្រីម្នាក់គិតខ្លីយកថ្នាំបាញ់ស្មៅមកផឹកដើម្បីបញ្ចប់ជីវិត

ខេត្តរតនគិរី÷ ស្ត្រីម្នាក់ បានសម្រេចចិត្តប៉ុនប៉ងបញ្ចប់ជីវិតនិងថ្នាំបាញ់ស្មៅដោយខ្លួនឯង ខណ:មានជម្លោះជាមួយប្តីរបស់ខ្លួនបន្តិចបន្ទួចតែមិនសម្រេច ដោយបងប្អូនជួយទាន់។

ករណីប៉ុនប៉ងផឹកថ្នាំពុលសម្លាប់ខ្លួនឯងបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនះគីរី។

មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ម៉ុក សុខោ អាយុ៣៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ/ឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកកូនមុំផងដែរ៕

 

មតិ