មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានទទួលថវិការ ជាងប្រាំមួយពាន់ដុល្លា ពីសប្បុរសជន ខណះជម្ងឺគ្រុនឈាមផ្ទុះឡើង

ដោយះវណ្ណះ/
ខេត្តព្រះសីហនុះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទទួលថវិការ ប្រមាណ 6485$ ( ប្រាំមួយរយពាន់បួនរយប៉ែត្រសិបប្រាំដុល្លាអាមេរិច) ពីសប្បុរសជន ក្រុមបេះដូងមនុស្សធម៌ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។

លោកស្រី សែម សុភី តំណាងក្រុមបេះដូងមនុស្សធម៌បានអោយដឹងថាតំណាង ថវិកាចំនួន6.485$ ផ្តល់ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចាត់ចែងទិញគ្រែពេទ្យចល័តនិងដងសារ៉ូម សំរាប់អ្នកជំងឺសំរាកព្យាបាល ក្នុងពេលដែលតម្រូវការឧបករណ៏សម្រាប់អ្នកជម្ងឺសម្រាកក្នុងមន្ទីរពេទ្យកើនឡើងច្រើននារដូវវស្សាឆ្នាំនេះ ពិសេសអ្នកជំងឺគ្រុនឈាម។

លោកសេង ណុងប្រធានមន្ទីរពេទ្យបង្អែកថ្លែងថា បច្ចុប្បន្នអ្នកជងឺមានការកើនឡើងខ្លាំងក្នុងការចូលមកសំរាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះដោយសារក្នុងបន្ទប់ពេញ អ្នកជំងឺមួយចំនួនត្រូវបានរៀចំអោយសម្រាកនៅក្រៅបន្ទប់ ទើប មានកាខ្វះខាតគ្រែនិងដងសារ៉ូម សំរាប់អ្នកជំងឺ ដែលបច្ចុប្បន្នអ្នកជំងឺភាគច្រើនមកសំរាកព្យាបាលគឺជំងឺគ្រុនឈាម ។

ក្រៅពីថ្លែងអំណរគុណដល់លោកស្រីសែម សុភីនិងសប្បុរសជនដែលផ្តល់ជំនួយលើកនេះ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានអំពាវនាវរកសប្បុរជនបន្ថែមទៀតដើម្បីជួយដល់មន្ទីរពេទ្យ សម្រាប់ជួយពលរដ្ឋយើងដែលមានជំងឺ មិនមានថវិកាច្រើនដើម្បីទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យឯកជន ហើយបានមករកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕(រូបបន្ថែមជារូបថតឯកសារ)

 

មតិ