ជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការ

ខេត្តរតនគិរី÷ ចាប់ខ្លួនជនសង្ស័យ២ នាក់ពាក់ពន្ធ័ការជួញដូរថ្នាំញៀនដែលប្រព្រឹត្ត នៅចំណុចផ្លូវជាតិលេខ៧៨ ទល់មុខសាលាវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនះគីរី កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនស្នងការនគរបាលខេត្ត បានប្រាប់ថាជនសង្ស័យ២នាក់
ទី១.ឈ្មោះ ចាន់និត រតនៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ទី២.ឈ្មោះ សាំង សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដជនសង្ស័យខាងលើនេះបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង២នាក់។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ មានទម្ងន់៥,៨១ក្រាមទាំងសំបកថង់
២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង
៣.ទូរស័ព្ទដៃចំនួន២គ្រឿង
៤.ថង់ច្រកថ្នាំញៀនមួយចំនួន
៥-និងសម្ភារៈសេពថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ធជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធី៕

 

មតិ