បញ្ជូនបុរសវ័យចំណាស់ល្មោភកាមម្នាក់ទៅកាន់តុលាការពីបទរំលោភកុមារីទើបតែអាយុ៧ឆ្នាំសម្រេចនៅស្រុកស្នួល

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងជួញដូរមនុស្សនឹងការពារអនីតិនៃស្នងការដ្ឋាននគរបាលខេត្តនឺង បញ្ជូនបុរសវ័យចំណាស់ល្មោភកាមម្នាក់ទៅកាន់សាលាដំបូងខេត្តពីបទរំលោភសេពសន្ថវ:
លើ កុមារី ទើបតែមានអាយុ០៧ឆ្នាំបានសម្រេចជាច្រើនដង។

បន្ទាប់ពីបានឃាត់ខ្លួននៅក្នុងភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រះបានបមរាប់ថា ជនសង្ស័យឈ្មោះញឹប ជឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះឈ្មោះដែន ណារ៉ុង ហៅ កាទូច បាន សម្រេចជាច្រេីនដង ថែមទាំងគំរាមជនរងគ្រោះ មិនអោយប្រាប់អ្នកណានោះទេ ។

លោក ស្រី នៅ រតនា ស្នងការរង ទទួលបន្ទុកនគរបាល ប្រឆាំងការជួញដូរមនុស្សនឹងការពារ អនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថា ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៩នេះដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

 

មតិ