រឿងផ្កាយ១ ស្រេង សុខា ស្នងការរង នគរបាលខេត្ត កណ្ដាល សម្ញែង ទ្រព្យសម្បត្តិ​យ៉ាងសន្ធឹកសន្ធាប់ , ច្រើនខែ​ហេីយ​​ ACUពុំទាន់ប្រកាស លទ្ធផល

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ មានរយៈពេលជាច្រើនខែ​មក​ហេីយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACUនៅពុំទាន់ប្រកាសលទ្ធផលករណីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ដែលសម្ញែង ទ្រព្យសម្បត្តិយ៉ាងសន្ធឹក​សន្ធាប់នៅឡើយទេ។

កន្លងមកACUធ្លាប់បានប្រកាសថា “ករណីលោកស្នងការរងឧត្ដមសេនីយ៍ ស្រេង សុខា ក្រុមការងារស៊េីបអង្កេត អាចនឹងធ្វើការសន្និដ្ឋាននៅដំណាច់ខែមេសា ឆ្នាំ ២០១៩ នេះ”។ ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់ឃេីញ ACU ប្រកាស លទ្ធផល រឿង លោក ស្រេង សុខា នៅឡើយទេ ។

នេះបេីយោងតាមសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំ លេីក ទី៤៤ អាណត្តិ ទី ២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

មជ្ឈដ្ឋានជាច្រើន កំពុង រង់ចាំ លទ្ធផល ថា តេី ករណី លោក ឧត្ដមសេនីយ៍ ត្រី ស្រេង សុខា នឹង ត្រូវ ACU បេីក ការ ស៊ើប អង្កេត ដែរឬទេ ? ។

ក្នុងករណី ACU បេីកស៊ើបអង្កេត មានន័យថា លោក ស្រេង សុខា មាន តម្រុយនៃការប្រព្រឹត្តអំពើពុករលួយ ដែលនឹងបន្តការស្រាវជ្រាវទៀត ។ ប៉ុន្តែ ប្រសិន បើរកឃើញថា ករណី លោក ស្រេង សុខា គ្មានតម្រុយនៃការ ប្រព្រឹត្ត អំពើពុករលួយទេ , ACU នឹងមិនបេីកការអង្កេតឡើយ ។

រយៈពេលចុងក្រោយនេះ ឃេីញថា មានមន្ត្រីជាច្រើនរូបមក ហើយ ដែលបាន សម្ញែងទ្រព្យសម្បត្តិជាសាធារណៈ ដែលគេសង្ស័យថា អាចកេីតចេញពីការ ប្រព្រឹត្តអំពើពុករលួយ មានជា អាទិ៍ លោក ឧត្ដមសេនីយ៍ត្រី គឹម រស្មី អតីត មេ បញ្ជាការកងរាជអាវុធហត្ថ ខេត្ត រតនគិរី ដែលត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រេីអភិក្រមទី៥”វះកាត់ ”។

បន្ទាប់ មក មានអភិបាល រងខេត្តព្រះសីហនុ ២រូប ដែលពលរដ្ឋ ក្តៅក្រហាយ ជាយូរមកហើយ ពាក់ព័ន្ធបញ្ហាដីធ្លីក្នុងខេត្តដ៏មានសក្តានុពលមួយ នេ ក៏ ត្រូវ សម្តេចតេជោ ដកចេញពីតំណែង ដែរ ។

ក្រឡេកមើលករណី លោក ឧត្ដមសេនីយ៍ ត្រី ស្រេង សុខា ស្នងការរង នគរបាល ខេត្តកណ្ដាល វិញ កេីតឡើង ដោយសារតែលោក បានភ្ជាប់ ពាក្យ ជាមួយនារីស្រស់ស្អាតម្នាក់ ដោយបង្គាប់ថ្លៃទឹកដោះ រហូតដល់ ១០ម៉ឺន ដុល្លារ អាម៉េរិក និងឡានទំនើបឡិចស៊ីស ៥៧០មួយ គ្រឿង ព្រមគ្រឿងអលង្ការ ជាច្រើនទៀត ។

មជ្ឈដ្ឋានជាច្រើនសង្ស័យថា ការដែលលោក ស្រេង សុខា ត្រឹម ឋានៈជា ស្នងការរងនគរបាល ខេត្តកណ្ដាល មានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ បែបនេះ ទេីបអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចស្រាវជ្រាវ បឋម តែម្តង៕ ប្រភពះ(រស្មីកម្ពុជា)

 

 

មតិ