លោក ហ៊ុន​ ម៉ានី​ មានប្រសាសន៍ថា ខ្មែរ​ប្រឹង​ដេីម្បី​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​ មិនមែន​ជាមួយ​ខ្មែរ​គ្នា​ឯង​នោះ​ទេ

ភ្នំពេញ​៖​អ្នក​តំណាង​រាស្ត្រ​ និង​ ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហៅកាត់ថា​ ស.ស.យ.ក​ លោក​ ហ៊ុន​ ម៉ានី​​ បាន​បញ្ចេញ​សារ​ដ៏​ចាក់​ដោត​មួយ​ ដោយ​ថា​ “ខ្មែរ​ប្រឹង​ដេីម្បី​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​ មិនមែន​ជាមួយ​ខ្មែរ​គ្នា​ឯង​នោះ​ទេ”។

លោក​ ហ៊ុន​ ម៉ានី​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ នេះ​​ថា”ខ្មែរមិនមែន​ប្រឹងប្រែងដើម្បីប្រកួតប្រជែងជាមួយខ្មែរគ្នាឯងនោះទេ យើងត្រូវដាក់គោលដៅក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃ”។

នេះ​ជា​ការ​ពិត​ ប្រទេស​មួយ​រីកចម្រើន​ទៅ​បាន​ ទាល់តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ មាន​ការ​រីកចម្រើន​ ហេីយ​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ផងដែរ​ ៕

 

មតិ