គោក្របីប្រាំមួយក្បាលបានងាប់និងផ្ទះជាង១០០ខ្នងរងកាប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នៅស្រុកបន្ទាយមាស

កំពត: អំណាចនៃផ្គររន្ទះ និងខ្យល់កន្ត្រាក់បានបណ្តាលឱ្យគោក្របីប្រាំមួយក្បាលបានងាប់ និងផ្ទះប្រជាពលរដ្ឋ១១៩ខ្នងរងការប៉ះពាល់ដោយក្នុងនោះប្រាំពីរខ្នងស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

លោកកែវ សុផាន់ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង២ និង៣០រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស មានភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់បានបណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១១៩ខ្នង។ ក្នុងចំណោមនោះ ផ្ទះប្រាំពីរខ្នងបានដួលរលំ និងខូចខាតកម្រិតធ្ងន់ធ្ងរ។ លោកប្រធានសាខាបានបញ្ជាក់ថា ជាមួយហេតុការណ៍នេះផងដែរក៏បណ្តាលឱ្យសត្វគោប្រាំក្បាល និងក្របីមួយក្បាលបានងាប់ដោយសារបាតុភូតរន្ទះបាញ់៕

 

មតិ