ផ្ទុះជម្ងឺគ្រុនឈាមនៅខេត្តរតន:គីរី អាជ្ញាធរកំពង់មានការព្រួយបារម្ភ

ដោយចាន់ ពុទ្ធា/
រតនះគីរីៈក្នុងរយៈពេលកន្លងមកនេះ នៅតាមបណ្តាមូលដ្ឋានស្រុក ឃុំ មួយចំនួន នៃខេត្តរតនគិរី កំពុងមានករណីផ្ទុះរាតត្បាតនូវជំងឺ
គ្រុនឈាមគួរឱ្យកត់សម្គាល់ ក្នុងនោះមានប្រមាណ៨៧ករណីនៅទូទាំងខេត្ត ដែលមន្ត្រីសុខាភិបាលបានជួប។ ជំងឺគ្រុនឈាមកើតឡើងចំពោះមនុស្សគ្រប់វ័យ វាបង្កឡើងដោយមូសខ្លាញីជាភ្នាក់ងារចម្លង និងងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីសម្តែងនូវការកោតស សើ ចំពោះមន្ត្រីសុខាភិបាលខេត្ត ដែលកន្លងមកបានខិតខំអនុវត្តវិធានការទប់ស្កាត់ ព្យាបាល និងឆ្លើយតបទៅនឹងការរីករាលដាលនេះ។

ឯកឧត្តមថងសាវុនអភិបាលខេត្តរតនគិរីអំពាវនាវចំពោះមន្ទីរអង្គភាពជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរួមគ្នាចាត់វិធានការទប់ស្កាត់ការផ្ទុះនិងការឆ្លងរាលដាលនៃជំងឺគ្រុនឈាមអោយកាន់តែខ្លាំងក្លាជាបន្តរទៀតនិងមានប្រសិទ្ធភាពខ្ពស់ក្នុងគោលដៅលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ ។

ទន្ទឹមគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជាមួយអាជ្ញាធរ តាមរយៈវិធានការដូចជាការលាងសំអាតពាងទឹកអាង
ទឹករៀងរាល់សប្តាហ៍ សំអាតបរិស្ថានជំុវិញផ្ទះ (កាប់ឆ្ការព្រៃ ប្រមូលសំរាម សំបកកង់ឡាន និង វត្ថុដក់ទឹកផ្សេងៗជីកកប់រឺដុតចោល) ស្លៀកពាក់ខោអាវវែងៗ ដេកក្នុងមុង ប្រើប្រាស់ធូបមូសឬថ្នាំលាបការពារមូស។

ក្នុងករណីមានសមាជិកគ្រួសារមានអាការៈ គ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺសន្លាក់ដៃជើង ឈឺសាច់ដំុ ឈឺរង្វង់ភ្នែក ឡើងចំណុចក្រហមលើស្បែកសូមប្រញ៉ាប់ទៅរកសេវាសុខាភិបាលដែលមានមូលដ្ឋាននៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋ៕

 

មតិ