ភ្ញាក់ពីដេក មានអាការៈមិនស្រួលខ្លួនមិត្តភ័ក្រ ដឹកយកទៅពេទ្យស្លាប់តាមផ្លូវ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ស្លាប់បាត់ជីវិត បន្ទាប់ពីក្រោកភ្ញាក់ពីដំណេក កើតមានអាការៈមិនស្រួលខ្លួន មិត្តភ័ក្រដឹកបញ្ជូនយកទៅមន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យបញ្ជាក់ប្រាប់ ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅរោងចក្រ អាយឃឺ ទីតាំងលេខE-W៩ ផ្លូវលេខ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

សាកសពឈ្មោះ LIN FENGJIN ភេទប្រុស ឆ្នាំកំណើត២៤ ខែមករា ឆ្នាំ១៩៦៤ ជនជាតិចិន មុខរបរចុងភៅនៅរោងចក្រអាយឃឺ កាន់លិខិតឆ្លង់ដែនលេខE៥ ៨៣៩០១៦៩ ស្នាក់នៅក្នុងរោងចក្រខាងលើ ។

តាមការបំភ្លឺពីឈ្មោះ Wang Changlu ភេទប្រុស អាយុ៤៣ ឆ្នាំ ជាមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថាជនរងគ្រោះបានមកធ្វើការនៅក្នុងរោងចក្រអាយឃឺផ្នែកចុងភៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ជិត៥ខែមកហើយ ហើយនៅវេលាម៉ោង៤និង១៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានចុះពីបន្ទប់ស្នាក់នៅក្នុងរោងចក្រមកប្រាប់ថា មិនស្រួលខ្លួន រួចក៏យកឡានរបស់រោងចក្រដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ហើយ ទើបដឹកយកមកដាក់សាលតំកល់សពនៅវត្តស្ទឹងមានជ័យ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ។
សាកសព ដោយឆ្លងកាត់ការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ហើយធ្វើការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយជម្ងឺគាំងបេះដូង រួចតំកល់ទុក រងចាំសម្រេចពីក្រុមគ្រួសារ និងស្ថានទូត ដឹកយកទៅធ្វើបុណ្យឯប្រទេសកំណើត ៕

 

 

មតិ