រន្ធត់ណាស់! ដាច់ក្បាលចេញពីដងខ្លួន ដោយសារ រថយន្តច្នៃ​ បុកម៉ូតូនៅខាងលិចស្ពានទឹកថ្លា

បន្ទាយមានជ័យ​ ៖​ បុសម្នាក់បានដាច់ក្បាលធ្លាក់ពីដងខ្លួនឃ្ទាតចូលគុម្ពព្រៃ​ បាត់រកស្ទើមិនឃើញ ដោយសារតែ រថយន្តច្នៃបុកម៉ូតូ​។

ករណីនេះកើតឡើង កាលពីថ្ងៃទី​ ១០​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ១៨​ និង​ ១០នាទី​ ព្រលប់លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចខ្លោងទ្វាររោងម៉ាស៊ីនកិនស្រូវ​តា​ណង​ ក្នុង​ ភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: ជនរងគ្រោះ​ស្លាប់​ឈ្មោះ​ សួន​ សុខនី​ ភេទប្រុស​អាយុ៤៤ឆ្នាំ ទីលំនៅ​ភូមិបត់ត្រង់​ ឃុំបត់ត្រង់​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ជាអ្នកបេីកបរម៉ូតូ​ចាស់ ។

ប្រភពបន្តថា: មុនកើតហេតុ ជនរងគ្រោះបានជួបជុំផឹកសុីនៅស្រុកអូរជ្រៅ ហើយប្រពន្ធហៅមកផ្ទះវិញ តែមិត្តភក្តិថាកុំទៅអីព្រោះមេឃភ្លៀង ផ្លូវរអិល ចរាចរណ៍មមាញឹក ម្យ៉ាងម៉ូតូចាស់ដែលជនរងគ្រោះបើកបរ ខ្វះភ្លើងខ្វះហ្វ្រាំងទៀតផង។

ប៉ុន្តែ ជនរងគ្រោះដែលខ្លាចប្រពន្ធ ក៏បង្ខំចិត្តមក ក៏ជួបគ្រោះថ្នាក់ត្រូវរថយន្តច្នៃបុកពេញទំហឹងក្នុងទិសស្របពីលិចមកកើតបណ្តាលអោយបើងុទាំងម៉ូតូ ទាំងមនុស្សធ្លាក់ចុះពីផ្លូវ ហើយជនរងគ្រោះដាច់ក្បាលពី-កទៀតផង ៕

 

 

មតិ