ពិធីសម្ពោធ វត្តសត្ថរាជាអង្គជ្រៃធំខេត្តកែប

ខេត្តកែប / រដ្ឋបាលខេត្តកែប បានរៀបចំពីធីបើកសម្ពោធវត្តថ្មី ឈ្មោះវត្តសត្ថារាជាអង្គព្រៃធំ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប នៅព្រឹកថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០១៩ ដែលនិមន្តជាព្រះអធិបតីពីសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហាធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

វត្តមានឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាភូមិភាគ៥ និងឯកឧត្តម ងួន បៀន តំណាងរាស្ត្រមណ្ឌលខេត្តកែប និងចូលរួមពី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៌ថា វត្តសត្ថារាជាអង្គព្រៃធំនេះ កសាងឡើងនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមរចនាបថព្រះពុទ្ធសាសនា និងវប្បធម៍ខ្មែរ សម្រាប់បងប្អូនពុទ្ធបរិស័ទគោរពប្រតិបត្តិ និងធ្វើបុណ្យទានតាមផ្លូវព្រះពុទ្ធសាសនា ៕

 

មតិ