ថ្ងៃនេះស្លាប់៥នាក់និងរបួស៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរថ្ងៃទី១១ឧសភា

ភ្នំពេញ​ ៖​ គិតពីម៉ោង២ថ្ងៃទី១០ដល់ម៉ោង២ ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ​២០១៩​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់​ និង​បាន​បង្ក​ឲ្យ​ មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​ ចំនួន​៦​នាក់​ នេះយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ។​

ចំពោះមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុង​ក្នុងនោះមានម៉ូតូ,​ រថយរថយន្តតូ-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​១១​នាក់​នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​នេះ​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​៨​លើក​ ។​

​សូម​ជម្រាប​ថា​ ក្នុង​រយៈពេល​១១​ថ្ងៃ​នៃ​ខែឧសភា​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​សរុប​៥៧​នាក់​ បង្ក​របួសធ្ងន់​ ស្រាល​ ចំនួន​១៥៦​នាក់​ ក្នុង​ហេតុការណ៍​កើតឡើង​១២៦​លើក​ ៕

 

មតិ