មនុស្សម្នាក់បានស្លាប់ ដោយរថយន្តបុកកិន នៅផ្លូវជាតិលេខ4

ព្រះសីហនុះ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៏នៅលើបណ្តោយផ្លូវជាតិលេខ4 សាកសពមិនស្គាល់អត្តសញ្ញាណ រថយន្តក៏មិនស្គាល់ម៉ាក ផងដែរ។

ហេតការណ៍នេះកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៦-១៥៧ ស្ថិតនៅក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីចន្លោះម៉ោង៣ទៅ៤ទាបភ្លឺថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្ករដោយ រថយន្ត មិនស្គាល់ម៉ាក បានបុកកិនជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ (សាកសពខ្ទេចមិនស្គាល់ទាន់អត្តសញ្ញាណ និងមិនដឹងថាជាមនុស្សឬមនុស្សស្រីនៅឡើយ) ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធីបន្ត ស្រាវជ្រាវរកអត្តសញ្ញាណ និងរថយន្តបង្កនិងសាវតាជនរងគ្រោះ៕

 

មតិ