បាត់គោ៣ក្បាលរយះពេល៥ថ្ងៃមករកឃើញនៅផ្ទះអ្នកកាប់គោលក់ រត់ទៅប្តឹងចាប់បានទាំងអ្នកលួចនិងអ្នកទិញ

ស្ទឹងត្រែង: ជនសង្ស័យ ២ នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសៀមប៉ាងឃាត់ខ្លួនក្នុងករណីលួចគោនិងម្នាក់ទៀតជាអ្នកទទួលផល កាលពីព្រឹកថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០១៩។

នគរបាលបានបញ្ជាក់ប្រាប់ឱ្យដឹងថាជនសង្ស័យឈ្មោះគីប៑ុនម៉ាភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិឡាកាយឃុំថ្មកែវ ស្រុកសៀមប៉ាង (ជាអ្នកលួច)។

រីឯម្នាក់ទៀតគឺ អ្នកទទួល ទិញសាច់គោ ឈ្មោះមីនសារីភេទប្រុសអាយុ៥៩ឆ្នាំ ពលរដ្ឋខ្មែរឥស្លាម មានទីលំនៅភូមិផាបាំងឃុំថ្មកែវស្រុកសៀមប៉ាង។

ចំណែកម្ចាស់គោឈ្មោះនុតនិតភេទប្រុសអាយុ៥៦ឆ្នាំមាន ទីលំនៅភូមិផាបាំងឃុំថ្មកែវស្រុកសៀមប៉ាង។

ម្ចាស់គោបានបំភ្លឺប្រាប់សមត្ថកិច្ចអោយដឹងថាគោ៣ក្បាលរបស់គាត់បានបាត់តាំងពីថ្ងៃទី៤ ខែឧសភាឆ្នាំ ២០១៩ តែរកមិនឃើញសោះ លុះមកដល់ថ្ងៃទី ៩ ខែឧសភា គាត់ក៏បានដើរទៅរកកន្លែងគេកាប់សាច់គោ នៅផ្ទះឈ្មោះ មិនសារី ក៏ប្រទះឃើញគោរបស់គាត់គេចងនៅមុខផ្ទះ អ្នកលក់សាច់គោនោះ គាត់បានរត់មកប្ដឹងសមត្ថកិច្ច រហូតឈានដល់ឃាត់ខ្លួន អ្នកលួចគោ និងអ្នកទទួលផល បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង៕

 

មតិ